នាទី​ជនសង្ស័យ​បាន​ដេីរ​ត្រឡប់​ទៅ​មាត់​ប្រឡាយ

កណ្ដាល៖ ឃាត់ខ្លួនបានហើយស្រ្តីដែលយកកូនទៅបោះក្នុងប្រឡាយទឹកចំណុចភូមិ ប្រឡាយ​ ឃុំ​ បឹងខ្យាង​ ស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល​។ ជនសង្ស័យ​ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ណាវ​ សៅរី ភេទ​ ស្រី​ អាយុ ៣៩ ឆ្នាំ រស់នៅភូមិ​ ប្រឡាយ ឃុំ បឹងខ្យាង​ ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាលមុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។ លោក វរសេនីយ៍ទោ​ សុឹម​ គឹមស៊ុនអធិការរងស្រុកកណ្ដាលស្ទឹងបានអោយយើងដឹងថា៖​តាមចម្លេីយសារភាព​របស់​ស្ត្រី​ឈ្មោះ​ ណាវ​ សៅរី​ ដែល​ត្រូវ​ជាម្តាយ​ទារកខាងលេីបានអោយដឹងថា៖ ​ នៅថ្ងៃទី​២៩​ ខែ​ ឧសភា​ឆ្នាំ​ ២០២៣​ វេលា​ ០៤ទាបភ្លឺឈ្មោះ​ ណាវ​ សៅរី​ បានឈឺពោះពេលនោះខ្លួន​បាន​ទៅបន្ទប់​ទឹក​បត់ជេីងធំ​ ស្រាប់តែ​សំរាល​កូនធ្លាក់ចូលក្នុង​ចានបង្គន់​ ពេល​នោះ​ជនសង្ស័យ​បាន​យកដៃស្តាំរបស់ខ្លួនច្របាច់កទារកលេីកឡេីងលេីប្រហែលដប់នាទី​ ទេីប​ជនសង្ស័យ​ដាក់ទារកចុះលេី​ឥដ្ឋ​ការ៉ូក្នុង​បន្ទប់ទឹក​រួច​ខ្លួន​បានអង្គុយ​មេីលទារក​ប្រហែល​កន្លះ​ម៉ោង​ពុំឃេីញ​ទារកកម្រេីក​ ហេីយពុំដឹងទារកស្លាប់ឬរស់​ ខ្លួន​ក៏សម្រេច​ចិត្ត​យក​ថង់​ប្លាស្ទិក​ពណ៌​ខ្មៅ​មកហេីយដាក់ទារក​ចូលក្នុង​ថង់​ប្លាស្ទិក​នោះហេីយមូរមាត់ថង់ជិត​ រួច​លេី​ថង់​ប្លាស្ទិក​នោះ​ដាក់​ក្នុង​សំពត់​ដេីរយកទៅបោះចោលក្នុងទឹក​ប្រឡាយ​ ពេល​ទៅដល់​មាត់​ប្រលាយខ្លួនបាន​ឈរខាង​កេីត​គុម្ព​ឬស្សី​រួច​បោះទារកខាងដែលច្រកក្នុងថង់ចូលទៅក្នុង​ប្រឡាយ​ រួច​ខ្លួន​បាន​ដេីរ​ត្រឡប់​មកផ្ទះ​វិញ​ ពេល​មកដល់​ផ្ទះ​បាន​ប្រហែល​ ០៥​ នាទី​ជនសង្ស័យ​បាន​ដេីរ​ត្រឡប់​ទៅ​មាត់​ប្រឡាយ​វិញ​ ឃើញ​ថង់​ប្លាស្ទិក​ដាក់​ទារក​នោះមិនទាន់លេចចូលទៅក្នុងទឹកប្រឡាយខ្លួនបានទៅទាញថង់នោះបេីកមាត់ថង់​ចាក់​ទារក​ចូលក្នុង​ទឹក​ប្រឡាយ​រួច​ខ្លួន​ប្រញាប់​មកផ្ទះ​វិញ​ព្រោះ​ខ្លាច​គេឃេីញ​ដោយពុំបានមេីលថាទារកនោះលេចឬអណ្តែតទេ​ ពេល​មកដល់​ផ្ទះ​ជនសង្ស័យ​បាន​ងូតទឹក​សំអាត​ខ្លួន​ហេីយ​ទៅធ្វើ​ការងារ​រោងចក្រ​ម្តុំ​ផ្សារ​សៀមរាប​ដូច​សព្វ​ដង។ ​ មូលហេតុ​ដែល​ជនសង្ស័យ​សម្រេចចិត្ត​សម្លាប់​ទារក​នោះចោលព្រោះ​ ខឹង​ប្តី​របស់​ខ្លូន​មិនទទួល​ស្គាល់​ថា​ជាកូន​របស់ខ្លូន​ខ្លួន​ទាំងពីរនាក់​ ខ្លាច​ក្រុម​គ្រួសារ​បងប្អូន​ដឹង​ព្រោះ​ខ្លួន​មាន​ផ្ទៃពោះ​ជាមួយ​ប្តី​របស់​ខ្លូន​គឺលាក់ពុំអោយក្រុមសារបងប្អូនដឹងទេ​ ។ ​ បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លេី​កំពុង​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ដេីម្បី​កសាង​សំណុំ​រឿង​តាម​និតិវិធី​ច្បាប់​៕
ដោយសុភ័ក្ដ

Comments