ចាប់ខ្លួនក្មេងទំនើង១៤នាក់ នៅស្រុកពួក ក្រោយដេញកាប់បុរសម្នាក់របួសធ្ងន់
សៀមរាប៖ ក្មេងទំនើង១៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីដេញកាប់បុរសជាកម្មករម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ នៅវេលម៉ោង ២០:៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវកៅស៊ូ ភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
ករណីហិង្សានេះ បង្កឡើងដោយក្រុមជនសង្ស័យមានគ្នាប្រហែល ១៥ ទៅ ២០នាក់ ជិះម៉ូតូប្រហែល ១០គ្រឿង ដេញតាមជនរងគ្រោះ ពីចំណុចគល់ស្ពានJPA ដល់ចំណុចកើតហេតុ ជនរងគ្រោះបានដួលម៉ូតូ បណ្តាលឱ្យបាក់ជើង រួចហើយជនសង្ស័យ ក៏បានកាប់ទៅលើជនរងគ្រោះបន្តែមចំបាតជើងខាងស្តាំ បណ្ដាលឱ្យរយៈ។
ជនរងគ្រោះឈ្មោះ រុន សំរេច ភេទប្រុស អាយុ ១៨ឆ្នាំ ជាកម្មករលក់ទឹកកក ។ ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថ នគរបាល ប្រជាការពារ បានចេញស្ទាក់តាមផ្លូវសំខាន់ៗ
ក៏ប្រទះឃើញក្មេងទំនើងមួយក្រុម ចេញពីភូមិសាស្រ្តទឹកដី សង្កាតក្របីរៀល ចូលមកទឹកដីស្រុកពួក ដោយឃើញមានកាន់កាំបិតផង កម្លាំងសមត្ថកិច្ចបានសហការណ៍គ្នាស្ទាក់ឃាត់បាន នៅវេលាម៉ោង ១យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ចំណុចភូមិសាស្រ្តវត្តមេជ្រៃ ភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
Comments
Post a Comment